ពង្រូល ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ឈានទៅរក​ការវិនាស​ផុត​ពូជ​

​ពង្រូល (​ឈ្មោះ​អង់គ្លេស​៖ Sunda Pangolin ឈ្មោះ​វិទ្យាសាស្ត្រ​៖ Manis javanica)។ ​ពង្រូល​ជា​ប្រភេទ​សត្វ​ធ្វើ​ចលនា​ដោយ​វារ មាន​ថ្ងាស​ផត ស្រការ​ព័ណ៌​ស្រអាប់ និង​ព័ណ៌​ដី ដោយ​សៀត​បញ្ចូល​គ្នា​ជាប់​នឹង​ស្បែក​ដូច​ដំបូល​ប្រក់​ក្បឿង និង​គ្មាន​ធ្មេញ​។ ជើងមាន​ម្រាម​ប្រាំ និង​មាន​ក្រចក​គ្រប់​ម្រាម​ទាំងអស់ ក្រ​ញ៉ាំ​ជើង​មុខ​វែង​ជាង​ក្រ​ញ៉ាំ​ជើង​ក្រោយ​។



វា​មាន​ជម្រក​ភាគច្រើន​នៅក្នុង​ព្រៃស្រោង​ដែលមាន​ដើមឈើ​ខ្ពស់ៗ ព្រៃ​ក្រោយ​ការធ្វើ​អាជីវកម្ម និង​ដី​កសិកម្ម​។ ពង្រូល​ជាស​ត្វ​ដែល​រកស៊ី​លើដី ឬ​ក្នុង​រន្ធ​ឈើ ពេល​ថ្ងៃ​ដេក​ក្នុង​រន្ធ​ដី​ហើយ​ចំណីរ​របស់​វា​មាន ស្រមោច សង្អារ អង្ក្រង ដុក​ឌឿ និង​កណ្តៀរ​។ ពេល​ជួយ​ឧបសគ្គ សត្វ​ប្រភេទ​នេះ​រមូរ​ខ្លួន ដោយ​យក​កន្ទុយ​ព័ទ្ធជុំវិញ​រាង​ទាំងមូល​ដូច​បាល់​។ វា​អាច​បង្កើតកូន​បាន ១​ក្បាល ជួនកាល ២​ក្បាល ក្រោយ​ពរ​ពោះ​រយៈពេល ២-៣​ខែ ហើយ​កូន​របស់​វា​តោង​កន្ទុយ​ពេល​មេ​វា​បម្លាស់​ទី​។

​នៅក្នុង​ប្រទេស​កម្ពុជា ពង្រូល​មាន​ដោយ​កន្លែង​ក្នុង​ទីជម្រក​សមស្រប ហើយ​វា​ជា​ប្រភេទ​មាន​ដោយ​កម្រ​នៅ​កម្ពុជា និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ឈានទៅរក​ការវិនាស​ផុត​ពូជ (CR)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close