កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ UN ឆ្លើយតប​ចំពោះ​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យុល (Yoon Suk-yeol) នៅ​ថ្ងៃទី​១៧ មិថុនា បាន​ជំរុញ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​ធ្វើការ​ឆ្លើយតប​ក្នុង​លក្ខណៈ​ស៉ី​ចង្វាក់​គ្នា ដើម្បី​ប្រឆាំងនឹង​ការបង្ក​ហេតុ​ដោយ​មី​ស៉ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។​

​សារព័ត៌មាន​កូរ៉េខាងត្បូង Newsis បាន​រាយការណ៍​ថា ការកត់សម្គាល់​របស់​លោក យូ​ន ខាងលើនេះ ធ្វើឡើង​កំលុងពេល​ជួបពិភាក្សា តាម​ទូរស័ព្ទ​ជាមួយ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តឺ​រ៉េ​ស (Antonio Guterres) ប្រមុខ​នៃ UN​។ លោក យូ​ន ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការធ្វើទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ សម្រាប់​ការផ្តល់​ជំនួយ​សម្រាប់​កូរ៉េខាងជើង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ផងដែរ​។​

​គួរ​បញ្ជាក់ថា វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ថា កូរ៉េខាងជើង ទំនងជា​បាន​ពង្រីក​ការងារ​កែលម្អ នៅឯ​ទីតាំង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ដល់​រូង​ក្រោម​ដី​ទី​២ ក្នុង​បរិបទ​ដែល​ក្រុមមន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង​បារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ គ្រប់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close