គ.ជ.ប ប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹង លោក សុន ឆ័យ ឥឡូវនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ដែរ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ។
ការប្តឹងនេះ គឺក្រោយពីលោក សុន ឆ័យ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily ដោយថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ និងថា វាមានការបំភ័យ មានការទិញ មានការលួច…។
ក្នុងនោះ គ.ជ.ប បានទាមទារឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ ទៅតាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទាមទារឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។