ផ្សោតទឹកសាបកម្ពុជា នៅសល់ចំនួន ៨៩ក្បាល កំពុងរស់នៅលើដងទន្លេមេគង្គ
យោងតាមទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន “ផ្សោតទឹកសាបកម្ពុជា នៅសល់ចំនួន ៨៩ក្បាល ដែលកំពុងរស់នៅលើដងទន្លេមេគង្គពីខេត្តក្រចេះទៅស្ទឹងត្រែង”។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថា យុទ្ធនាការអន្ទាក់សូន្យមិនមែនត្រឹមតែផ្តោតលើអន្ទាក់នៅលើដី លើអាកាសទេ តែក៏បានផ្តោតលើអន្ទាក់ក្នុងទឹក ដូចជាមង ឧបករណ៍ឆក់ និងឧបករណ៍នេសាទផ្សេងទៀត មិនឱ្យរំខានតំបន់ដែលត្រូវបានអភិរក្សសត្វផ្សោត។ ជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាលរកឃើញស្លាប់ដែលខ្លះជាប់មងប្រជានេសាទ និងខ្លះទៀតអាចមកពីការឆក់។
សូមចូលរួមអភិរក្សសត្វផ្សោតកម្ពុជា និងអភិរក្សជីវៈចម្រុះផ្សេងទៀត ដើម្បីកម្ពុជារក្សាបាននូវតម្លៃធម្មជាតិសកលសម្រាប់ការរៀបចំបញ្ជី តំបន់អភិរក្សទាំងនេះសម្រាប់ស្នើដាក់ជាបញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់អង្គការយូណេស្កូ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។