លោកស្រី Sara Duterte-Carpio​ស្បថ​ចូលកាន់​តំណែង​អនុ​ប្រធានាធិបតី​ហ្វីលីពីន​

នៅ​ថ្ងៃទី​១៩​ខែមិថុនា លោកស្រី Sara Duterte-Carpio ជា​កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte បាន​ស្បថ​ចូលកាន់​តំណែង​អនុ​ប្រធានាធិបតី ទី​១៥​របស់​ហ្វីលីពីន​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង ក្នុង​ទីក្រុង Davao ភាគខាងត្បូង ហ្វីលីពីន លោកស្រី Sara Duterte-Carpio បាន​បញ្ជាក់ថា​« សំឡេង​របស់​ម្ចាស់ឆ្នោត ៣២,២​លាន​នាក់ បាន​បោះឆ្នោត​គាំទ្រ​ខ្ញុំ គឺជា​សារសំខាន់​ត្រូវ​បម្រើ​ប្រទេសជាតិ ។ សារ​នេះ​ត្រូវបាន​លើកឡើង​ជាថ្មី នៅក្នុង​ពាក្យសម្បថ​របស់ខ្ញុំ នោះ​គឺ​បម្រើ​ប្រទេសជាតិ​ដោយស្មោះ​។​

​តាម​ការលើកឡើង​រប​ស់លោក​ស្រី Sara Duterte-Carpio ហ្វីលីពីន​ចាំបាច់​ត្រូវតែ​ឆ្លង​ផុត​ឧ​ប​ស័គ្គ​ទាំងឡាយ ក្នុងនោះ​មាន ភាពក្រីក្រ ការផ្តល់​ព័ត៌មាន​មិន​ពិត គ្រឿងញៀន កុមារ​ប្រឈម​នឹង​អ​នា​គត់​អសន្តិសុខ​… ដូច្នេះ​ពលរដ្ឋ​ហ្វីលីពីន​ចាំបាច់​ត្រូវតែ​សាមគ្គី​ជាង​នេះ ដើម្បី​នាំ​ប្រទេសជាតិ​ឆ្ពោះទៅរក​អ​នា​គត់ ល្អប្រសើរ​មាន​សន្តិសុខ​និង​ការរីកចំរើន​។​

​ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ចូលរួម​នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​អនុ​ប្រធានាធិបតី​ថ្មី របស់​កូនស្រី​ផងដែរ ដោយមាន​ការចូលរួម​ពី​គណៈរដ្ឋមន្ត្រី​ហ្វីលីពីន ។ ជាមួយគ្នានេះ​លោកស្រី​ក៏បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អបរំ ក្នុង​រដ្ឋាភិបាល​ថ្មី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close