យូនីសេហ្វផ្តល់ជំនួយបន្ទាន់ ជួយកុមារ ១.៦លាននាក់ ជាប់គាំងជំនន់ទឹកភ្លៀង នៅបង់ក្លាដេស
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) យូនីសេហ្វ បានឲ្យដឹង កាលពីថ្ងៃទី២០ មិថុនាថា មនុស្សបួនលាននាក់ រួមទាំងកុមារ ១.៦លាននាក់ ដែលជាប់គាំងដោយទឹកជំនន់ទឹកភ្លៀង នៅភាគឦសានប្រទេសបង់ក្លាដែស កំពុងត្រូវការជំនួយជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ UNICEF ថា ខ្លួនស្ថិតនៅលើមូលដ្ឋានដើម្បីការពារកុមារ និងផ្តល់ទឹកសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់សុខភាព។
លោក Sheldon Yett តំណាងអង្គការ UNICEF ប្រចាំប្រទេសបង់ក្លាដែស បាននិយាយថា “កុមារត្រូវការទឹកផឹកដែលមានសុវត្ថិភាព នាពេលឥឡូវនេះ។
លោកបាននិយាយថា UNICEF បានបញ្ជូនឧបករណ៍ចម្រោះទឹកស្អាត ដល់៨ម៉ឺន គ្រួសារ អាចប្រើក្នុងរយៈពេលមួយសប្តាហ៍។
អង្គការយូនីសេហ្វ បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលនៃការឆ្លើយតបគ្រាអាសន្នរបស់ប្រទេសបង់ក្លាដែស ជាមួយនឹងថ្នាំបន្សុតទឹករាប់លាន ធុងទឹកឧបករណ៍អនាម័យរាប់ពាន់សម្រាប់ស្ត្រី និងក្មេងស្រីជំទង់។
អង្គការយូនីសេហ្វ បាននិយាយថា ខ្លួនក៏កំពុងរៀបចំការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់សម្រាប់មណ្ឌលសុខភាពក្នុងស្រុកផងដែរ។
យូនីសេហ្វ កំពុងស្វែងរកជាបន្ទាន់ នូវថវិកាចំនួន ២.៥ លានដុល្លារអាមេរិក សម្រាប់ការឆ្លើយតបគ្រាអាសន្ន ដោយសារវាផ្តល់ការផ្គត់ផ្គង់ និងសេវាសង្គ្រោះជីវិតដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។