អ្នកដំណើរ​តាម​អាកាស នឹង​ឡើងដល់​៨៣% ក្នុង​ឆ្នាំ​២០២២

​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (IATA) បាន​អះអាង​កាលពី​ថ្ងៃទី​២០ មិថុនា​ថា អ្នកដំណើរ​តាម​ជើងហោះហើរ​រំពឹងថា នឹង​ឈានដល់​កម្រិត ៨៣​ភាគរយ នៃ​កម្រិត​មុនពេល​មាន​កូ​វីដ នៅក្នុង​ឆ្នាំ​២០២២​នេះ ហើយ​ឧស្សាហកម្ម​អាកាសចរណ៍​នឹង​ត្រលប់​ទៅរក​ការ​ចំណេញ​របស់ខ្លួន​ធម្មតា​ឡើងវិញ នៅ​ឆ្នាំ​២០២៣​។​

​មានប្រសាសន៍​ផ្តោតលើ​បច្ចុប្បន្នភាព​នៃ​ការព្យាករណ៍​ឧស្សាហកម្ម​ទេសចរណ៍ ឆ្នាំ​២០២២ លោក Willie Walsh អគ្គនាយក IATA បាន​និយាយថា «​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ងើប​ឡើងវិញ មនុស្ស​ធ្វើដំណើរ​តាមផ្លូវ​អាកាស កាន់តែ​ច្រើនឡើង​! ហើយ​ការដឹកជញ្ជូន​ទំនិញ​ក៏​ដំណើរ​ការល្អ ប្រឆាំងនឹង​ភាពមិនច្បាស់លាស់​នៃ​កំណើនសេដ្ឋកិច្ច​»
​គួររម្លឹកថា
​ឧស្សាហកម្ម​អាកាសចរណ៍​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​បញ្ហា​ជំងឺ​រាតត្បាត ក្នុងនោះ ចំនួន​អ្នកដំណើរ​ធ្លាក់ចុះ ៦០​ភាគរយ កាលពី​ឆ្នាំ​២០២០ និង ធ្លាក់ចុះ ៥០​ភាគរយ កាលពី​ឆ្នាំ​២០២១​។ ក្រុមហ៊ុន​អាកាសចរណ៍​នានា បាន​ខាតបង់​ជិត ២០០​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងពេល​ជាង​២​ឆ្នាំ​មកនេះ​។​

​គួរ​បញ្ជាក់ថា សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (IATA) មាន​វិសាលភាព​លើ​ទីភ្នាក់ងារ​អាកាសចរណ៍ ២៩០ ដែល​ស្មើនឹង​៨៣​ភាគរយ នៃ​ការធ្វើដំណើរ​តាម​អាកាស ទួ​ទាំង​ពិភពលោក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close