ក្រសួងពាណិជ្ជកម្ម ជូនដំណឹង​ស្ដីពី​បញ្ជី​មុខទំនិញ ដែល​ត្រូវ​រឹតត្បិត ក្នុង​ការនាំ​ចូលមក​ប្រទេស​តួ​ក​គី​

យោង​លិខិត​លេខ ៨៧២ អរ​.​កប​ទ​.​ស​អ ចុះ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២ របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង កំណត់​ទូត​លេខ Z-2022/10605253/34526256
​ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ របស់​ស្ថានទូត​សាធារណរដ្ឋ​តួ​ក​គី​នៅ​ភ្នំពេញ ស្តីពី​បញ្ជី​មុខទំនិញ​ដែល​ត្រូវ​រឹតត្បិត​នៅ​ប្រទេស​តួ​ក​គី​។

​ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់
​អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា​ដែលជា​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​ឱ្យបាន​ជ្រាបថា​អនុលោម​តាម​អនុសាសន៍​របស់​អង្គការ​ពិភពលោក​ខាង​សុខភាព​សត្វ (The World Organization for Animal Health) និង​ក្របខ័ណ្ឌ​នៃ​បទ​ប្បញ្ញត្តិ​សុខភាព​ក្នុងការ​នាំចូល​សត្វ​រស់​និង​ផលិតផល​ធ្វើ​ពីស​ត្វ ក្រសួងកសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់ នៃ​សាធារណរដ្ឋ​តួ​ក​គី បានចេញ​នូវ​បញ្ជី​មុខទំនិញ​ដែល​ត្រូវ​រឹតត្បិត​ក្នុង​ការនាំ​ចូលមក​ប្រទេស​តួ​ក​គី ដូច​មាន​ជូន​ភ្ជាប់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ដែលជា​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close