ធ្លាក់យន្តហោះ នៅឥណ្ឌូនេស៊ី សំណាងអ្នកជិះទាំងអស់នៅមានជិវិត!
អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា មនុស្សទាំងប្រាំពីរនាក់ដែលជិះលើយន្តហោះដែលធ្លាក់ក្នុងព្រៃត្រូវបានគេបញ្ជាក់ថា មានសុវត្ថិភាពពីហេតុការណ៍នេះ។
តាមសេចក្តីរាយការណ៍ យន្តហោះ Susi Air បានធ្លាក់ក្នុងខេត្ត Papua ភាគខាងកើតនៃប្រទេស កាលពីថ្ងៃ ទី២៣ មិថុនា។
ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើរបានចាកចេញពី Timika ហើយក៏បានជួបបញ្ហា ២០នាទី បន្ទាប់ពីហោះឡើង។
ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់និយាយថា អ្នកបើកយន្តហោះម្នាក់ និងអ្នកដំណើរ ៦ នាក់នៅលើយន្តហោះ។ ៥នាក់រងរបួសបាក់ឆ្អឹង ចំណែក២នាក់ទៀតរបួសស្រាល។ ទាំងអស់ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ។
គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូនេស៊ីនឹងស៊ើបអង្កេតមូលហេតុនៃការធ្លាក់យន្តហោះនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។