បង្ក្រាបបាន​ហើយ​! ជនដៃដល់ និង​បក្ខពួក ករណី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​អធិការរង​នគរបាល​ក្រុងព្រះសីហនុ រងរបួស

​ព្រះសីហនុ​៖ ដោយ​អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​ដឹកនាំ​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។

​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​មានជ័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី ធ្វើការ​បង្ក្រាប​ករណី​ផ្ទុះអាវុធ បណ្ដាល​ឲ្យ​រងរបួស​អធិការ​ង នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣៖០០​នាទី នៅ​ចំណុច​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ជនសង្ស័យ​ចំនួន​៦​នាក់ រួមមាន​ដូចខាងក្រោម​៖
1-​ឈ្មោះ HUYNH MINH NHAT ភេទ​ប្រុស អាយុ​30​ឆ្នាំ ជនជាតិ​វៀតណាម (​ជនដៃដល់​)​។​
2-​ឈ្មោះ BUI QUYNG THIEN ភេទ​ស្រី អាយុ​24​ឆ្នាំ ជន​ជា​តុ​វៀតណាម (​ប្រពន្ធ​ជនដៃដល់​)​។​
3-​ឈ្មោះ DINH THANH XUYEN អាយុ​25​ឆ្នាំ ជនជាតិ​វៀតណាម (​បក្ខពួក​)​។​
4-​ឈ្មោះ ប៊ុន រតនា ភេទ​ប្រុស ជនជាតិខ្មែរ (​អ្នកជួញដូរ​អាវុធ​)​។​
5-​ឈ្មោះ យិន ថា​រ៉ា ភេទ​ប្រុស អាយុ​29​ឆ្នាំ ជនជាតិខ្មែរ (​អ្នកជួញដូរ​អាវុធ​)​។​
6-​ឈ្មោះ ឈុន ទិ​ត្យ​បូរ៉ា អាយុ​35​ឆ្នាំ ជនជាតិខ្មែរ (​អ្នកជួញដូរ​អាវុធ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​ដី​ហ​នុ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​ដី​ហ​នុ ជា​ម្ចាស់​ករណី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close