ថៃ ដកចេញកាតព្វកិច្ចពាក់ម៉ាស់ នៅទីសាធារណៈ
បាងកក៖ ការពាក់ម៉ាស់មុខនៅខាងក្រៅគឺមិនចាំបាច់ទៀតទេ ដោយសារស្ថានភាព Covid-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង នេះបើយោងតាមបញ្ជាដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ចេញផ្សាយ នាថ្ងៃទី២៤ មិថុនា។ ក្រៅពីនេះ ការដាក់កំហិត Covid-19 ផ្សេងទៀតក៏ត្រូវបានបន្ធូរបន្ថយផងដែរ។
សេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅលើគេហទំព័រ Royal Gazette ថាវិធានការដូចខាងក្រោមត្រូវបានដកចេញឬបន្ធូរបន្ថយមានប្រសិទ្ធភាពភ្លាមៗ ដូចជា ខេត្តទាំង ៧៧ ត្រូវបានចាត់ថ្នាក់ជាតំបន់បៃតង ឬតំបន់ឃ្លាំមើល ខណៈដែលតំបន់សាកល្បងទេសចរណ៍ (តំបន់ពណ៌ខៀវ) ត្រូវបានលុបចោល។
ជាការកត់សម្គាល់ គឺការពាក់ម៉ាសនៅខាងក្រៅគឺជាការស្ម័គ្រចិត្ត លើកលែងតែនៅតំបន់ដែលមានមនុស្សច្រើន និងតំបន់ដែលមានខ្យល់ចេញចូលមិនល្អ។ អ្នកដែលមានហានិភ័យខ្ពស់ក៏ត្រូវបានណែនាំឱ្យពាក់ម៉ាសផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។