រដ្ឋបាលខេត្តសៀមរាប ទុករយៈពេល១៥ថ្ងៃ ឱ្យរុះរើសំណង់ និងការ្យផ្សេងៗ នៅលើដីចំណីផ្លូវចំនួន ៨ខ្សែ ក្នុងក្រុងសៀមរាប
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗនៅលើដីចំណីផ្លូវចំនួន ០៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបដែលនឹងចាប់ផ្ដើមដំណើរការស្ថាបនានាពេលដ៏ខ្លីខាងមុខ។
ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវចំនួន ០៨ខ្សែខាងលើ បងប្អូនត្រូវចូលរួមសហការ រុះរើដោយខ្លួនឯងតាមជើងម៉ែត្រ នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។
ក្នុងករណី ពុំបានចូលរួមសហការរុះរើតាមការកំណត់ដូចការ ជូនដំណឹងខាងលើនេះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយនៅខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។