កត់ត្រាបាន ៧ក្បាលទៀត ក្នុងលទ្ធផលជំរឿនសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់
លទ្ធផលជំរឿនសត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារយើងកត់ត្រាបានចំនួន៧ក្បាល។
លទ្ធផលនេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់នៅតែដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់សត្វក្រៀល ដែលជាសត្វរងគ្រោះឈានទៅផុតពូជនៅរដូវពងកូន។
ជាទូទៅចាប់ពីខែឧសភាសត្វក្រៀលបំលាស់ទីពីទីតាំងរកចំណីនារដូវមិនបន្តពូជទៅតំបន់ពងកូនក្នុងខែត្រព្រះវិហារ រតនគិរី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។