ដើមឆ្នាំ​នេះ​! ចំនួន​ជំងឺគ្រុនឈាម នឹង​កើន​ឡើងកាន់​ខ្លាំង ក្នុង​រដូវវស្សា​

​ខេត្តសៀមរាប​៖ ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង អ្នកជំងឺ​គ្រុនឈាម ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​មន្ទីរពេទ្យ​គន្ធបុប្ផា ៣) ខេត្តសៀមរាប និង​បាន​សួរសុខទុក្ខ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បានទទួល​សេវា​ពិនិត្យ និង​សម្រាលកូន​នៅ​ទីនោះ​។​

​គូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងអំឡុង​២២​សប្តាហ៍​ដើមឆ្នាំ​២០២២​នេះ មាន​ជំងឺគ្រុនឈាម​ចំនួន​១,៣៥៤​ករណី​ហើយ បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​ស្លាប់​ចំនួន​៣​ករណី​ដែរ​។ ករណី​គ្រុនឈាម​បាន​កើនឡើង​ជាង​១០០% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ក្នុង​រយៈពេល​ដូចគ្នា​។​

​យោងតាម​លទ្ធផល ការអង្កេត​បាណក​សាស្ត្រ រួមផ្សំ​នឹង​កត្តា​អាកាសធាតុ​ដែល​កំណើន​ទឹកភ្លៀង​ក្នុង អំឡុងពេល​ដើមឆ្នាំ​នេះ អាច​សន្និដ្ឋានបានថា ចំនួន​ជំងឺគ្រុនឈាម​នឹង​ប្រឈម​ការកើនឡើង​កាន់​ខ្លាំង ក្នុង​រដូវវស្សា​នេះ នៅតាម ភូមិ​-​ឃុំ និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​ខេត្ត​ដែលមាន​កំណើន​ការសាងសង់​អគារ (​ការដ្ឋាន​សំណង់​) និង​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close