ស្រុត​វេទិការ ប្រកួត គោ​ជល​នៅ​កូ​ឡំ​បី ស្លាប់​និង​របួស​ជាង​៧០ នាក់

​ភាពចលាចល​កើនឡើង​នៅក្នុង​ទីក្រុង Espinal ប្រទេស​កូ​ឡំ​ប៊ី​នៅ​ថ្ងៃទី​២៦​ខែមិថុនា ក្រោយពេល​វេទិកា​ធ្វើ​ពី​ឈើ សម្រាប់​ទស្សនាការ​ប្រកួត​ប្រកួត​គោ​ជល់ ប្រពៃណី​របស់​ប្រទេស​នេះ​បាន​បាក់ស្រុត​។​

​តាម​ការលើកឡើង​រប​ស់​មន្ត្រី​ក្នុង​តំបន់ ហេតុ​ការ​ខាងលើ​បណ្តាល​ឲ្យ​មនុ​សស ៤​នាក់​ស្លាប់ និង​ជាង ៧០​នាក់​រងរបួស​។ ក្រោយ​ហេតុ​ការ​ខាងលើ គោ​ជល បាន​រួច​ចេញ​ក្រៅ ដេញ​ជល់​មនុស្ស​ពេញទី​ក្រុង បណ្តាល​ឲ្យ​មាន​ភាពចលាចល​កើតឡើង ។ ទីក្រុង Espinal មាន​ពលរដ្ឋ​ប្រមាណ​ជិត ៦​ម៉ឺន​នាក់​រស់នៅ​។​

​សារព័ត៌មាន El Tiempo របស់​ប្រទេស​កូ​ឡំ​ប៊ី បាន​ផ្សាយ​ថា អ្នករងរបួស​មាន​គ្រប់​អាយុ មាន​ទាំងស្រី​មាន​ទាំងប្រុស ប៉ុន្តែ​សារព័ត៌​មា​នាង​លើ មិនបាន​បញ្ជាក់​ពី​មូលហេតុ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នោះឡើយ​។​

​អភិបាលក្រុង Espinal លោក Jose Ricardo Orozco បាន​ឲ្យ​ដឹងថា «​មាន​មនុស្ស ៤​នាក់​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី​ពីរ​នាក់ បុរស​ម្នាក់​និង​កុមារ​ម្នាក់​។​

​ពិធី​ប្រកួត​គោ​ជល​នៅ​ថ្ងៃទី ២៦​ខែមិថុនា គឺជា​ពិធី​ប្រចាំឆ្នាំ​តាម​ប្រពៃណី ដើម្បី​លើក​ដំកើង​ព្រះ Peter និង Paul ជា​កូនសិស្ស​ផ្ទាល់​របស់​ព្រះ​យ៉េ​ស៊ូ និង​ជា​អ្នក​បាន​លះបង់​ដើម្បី​សាសនា គ្រិស្ត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close