USAID ប្រគល់ម៉ាស៊ីន កាំរស្មីអ៊ិក្សប្រភេទឌីជីថលទំនើប ៦ម៉ាស៊ីន ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រគល់ម៉ាស៊ីនកាំរស្មីអ៊ិក្សប្រភេទឌីជីថលទំនើបចំនួន ៦ម៉ាស៊ីន ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) និងមន្ទីរសុខាភិបាលខេត្ត ដែលប្រព្រឹត្តនៅការិយាល័យរបស់ CENAT។
លោកស្រី Erin Nicholson នាយិកាបេសកកម្មស្តីទី របស់ USAID បានមានប្រសាសន៍ថា៖ ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទកភាពក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាអោយបានត្រឹមឆ្នាំ ២០៣០។
ម៉ាស៊ីនកាំរស្មីអ៊ិក្ស ដែលប្រគល់ជូននេះ នឹងជួយកម្មវិធីជាតិក្នុងការស្វែងរកអ្នកសង្ស័យជំងឺរបេងដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើឲ្យសុខភាពរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះដោយសារជំងឺនេះមានភាពប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។