ឯកឧត្តម ស សុខា បិទការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។
ការប្រកួតដណ្តើមពានរង្វាន់នេះមានរយៈពេល៣ថ្ងៃ ដោយមាន៣៩ក្លិប-សមាគមបានចូលរួម និងមានកីឡាករ កីឡាការិនី សរុបចំនួន ២០៧នាក់ (កីឡាការិនី៤០នាក់)។
វិញ្ញាសាដាក់ឲ្យមានចំនួន៧ រួមមាន៖ ១. ៣ទល់៣នាក់ បុរសអាយុ ៤៦ឆ្នាំឡើង, ២. ៣នាក់ទល់៣នាក់ បុរសអាយុ ១៩ឆ្នាំ ដល់ ៤៥ឆ្នាំ, ៣. ៣ទល់៣នាក់ យុវជនអាយុក្រោម ១៩ឆ្នាំ, ៤. វិញ្ញាសា ៣ទល់៣នាក់នារី អាយុក្រោម ១៩ឆ្នាំ ៥.វិញ្ញាសាវាយយកពិន្ទុ បុរស, ៦. វិញ្ញាសាវាយយកពិន្ទុ បុរស-នារី និងទី៧. វិញ្ញាសាចម្រុះបុរស-នារី ៣នាក់ទល់៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។