កំពុង​ចុះចត​! យន្តហោះ​១​គ្រឿង​ខូច​កង់ ប៉ុន្តែ​បាន​ចុះចត​ដោយ​សុវត្ថិភាព នៅ​ទីក្រុង​ហាណូយ​

​យន្តហោះ​មួយគ្រឿង​ដែល​ហោះ​ចេញពី​ទីប្រជុំជន Da Lat នៃ​តំបន់ Central Highlands ទៅកាន់​ទីក្រុង​ហាណូយ បាន​ខូច​កង់ ប៉ុន្តែ​បាន​ចុះចត​ដោយ​សុវត្ថិភាព ។​

​យន្តហោះ Airbus 320 ទើបតែ​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន Lien Khuong នៅពេល​ថ្ងៃត្រង់ ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍ ដោយ​ដំបូង​ឡើយ បុគ្គលិក​អាកាសយានដ្ឋាន​បាន​ប្រទះឃើញ​បំណែក​កៅស៊ូ​នៅលើ​ដី ដែល​គេ​សង្ស័យថា ជា​បំណែក​នៃ​កង់​យន្តហោះ​។
​ការរកឃើញ​នេះ​ត្រូវបាន​ទាក់ទង​ទៅកាន់​អាកាសយានដ្ឋាន Noi Bai ទីក្រុង​ហាណូយ ជា​កន្លែង​ដែល​យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព នៅ​ម៉ោង​ប្រហែល ១២៖១៣​នាទី យប់​រំលងអធ្រាត្រ ។​

​តំណាង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម បាន​និយាយថា អាជ្ញាធរ​បានស្នើ​សុំ​អ្នកបច្ចេកទេស ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​បាន​រកឃើញថា កង់​មួយ​របស់​យន្តហោះ​ពិតជា​ខូច​មែន​។
​ទោះជា​យ៉ាងណាក៏ដោយ​សម្ពាធ​ខាងក្នុង​របស់​វា​នៅតែ​ស្ថិតក្នុង​កម្រិត​ធម្មតា ។ ប៉ុន្តែ ការស៊ើបអង្កេត​កំពុង​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close