អាជ្ញាធរ​ជាតិ​អប្សរា ព​ន្លឿ​ន​ការងារ​ជួសជុល​តួ​ប៉ម​ឥដ្ឋ​ខាងជើង​ប្រាសាទបាគង

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល តួ​ប៉ម​ទី​៧ ដែល​សាង​ឡើង​ពី​ឥដ្ឋ​ស្ថិតនៅ​ផ្នែក​ខាងជើង​ប្រាសាទបាគង ដែលមាន​សភាព​ទ្រុឌទ្រោម​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ។

​ការងារ​ជួសជុល​ដែល​បានចាប់ផ្តើម​ពី​ខែមីនា​ឆ្នាំ​២០២២ មក​នោះ បច្ចុប្បន្ន​សម្រេចបាន​៩០​ភាគរយ​ហើយ​។
​ចំពោះ​ការងារ​ដែល​នៅ​សេសសល់​មួយចំនួន​ដូចជា ជួសជុល​ពង្រឹង​រចនា​សម្ពន្ធ​ឥដ្ឋ​ជញ្ជាំង​តួ​ប្រាសាទ​ផ្នែក​ខាងលើ និង​បិទ​ស្នាម​ប្រេះ​តាម​ជញ្ជាំង​ដើម្បី​ការពារ​ជម្រាប​ទឹក គ្រោង​នឹង​បញ្ចប់​មុន​ដំណាច់ឆ្នាំ​២០២២​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close