សង្ស័យរអិលពេលមេឃកំពុងភ្លៀង មន្រ្តីប៉ូលិសម្នាក់ត្រូវរថយន្តកិនស្លាប់ (មានវីដេអូ)
(សៀមរាប)៖ បុរសជាមន្រ្តីប៉ូលិសម្នាក់បានស្លាប់គួរឲ្យរន្ធត់ ក្រោយពីដួលម៉ូតូ ហើយបានអូសចូលទៅក្រោមរថយន្តដឹកទំនិញមួយគ្រឿងបណ្តាលឲ្យសិនស្លាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ នៅចំណុចភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ សោម វីរៈ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះ ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ រឿន នរៈសត្យា មានមុខរបរជាមន្រ្តីនគបាល អាយុ២២ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1Y-7424 ចំណែករថយន្តធំ ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3F-3537 អ្នកបើកបរមិនត្រូវគេស្គាល់អត្តសញ្ញាណនោះឡើយ។
បើយោងតាមវីដេអូដែលបានថតជាប់នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គេបានឃើញរថយន្តធុនធំមួយគ្រឿង បានបើកឆ្លងផ្លូវ ខណៈមេឃកំពុងភ្លៀងធ្លាក់ផង ហើយពេលនោះ គេក៏បានឃើញផងដែរថា មានម៉ូតូមួយគ្រឿងដែលទំនងជាបើកក្នុងល្បឿនលឿន បានដួលអូសទាំងមនុស្ស និងម៉ូតូ ទៅបុក និងចូលកង់ខាងក្រោយរថយន្តបណ្តាលឲ្យរថយន្តកិនអស់មួយចំហៀងខ្លួន។
តែបើតាមរបាយការណ៍សមត្ថកិច្ចថា ករណីនេះ អ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបរម៉ូតូក៏បើកបរក្នុងល្បឿនលឿន។
យ៉ាងណាក៏ដោយ ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី ចំណែកវត្ថុតាងកម្លាំងនគរបាលការិយា ល័យជំនាញ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯ សាក សព ជនរងគ្រោះ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។