អាមេរិក​ ចាប់ខ្លួន​ជនសង្ស័យ​ក្នុងករណី​ជនភៀសខ្លួន ៤៦​នាក់​ស្លាប់​នៅក្នុង​រថយន្ត​

​មន្ត្រី​ក្នុង​រដ្ឋ​តិច​សាស បាន​ចាប់ខ្លួន​មនុស្ស ៣​នាក់​ពាក់ព័ន្ធ​ករណី ជនភៀសខ្លួន ៤៦​នាក់ ស្លាប់ នៅក្នុង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ក្នុង​ទីក្រុង San Antonio ។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា គិត​ត្រឹម​យប់​ថ្ងៃទី ២៨​ខែមិថុនា មាន​មនុស្ស ៥១​នាក់​ស្លាប់ នៅក្នុង​រថយន្ត​ដឹកទំនិញ ។ ក្រៅពី​រកឃើញ​ជនភៀសខ្លួន​៤៦​នាក់​ស្លាប់ នៅក្នុង នៅមាន​មនុស្ស ៥​នាក់​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្នុង​តំបន់​។ បច្ចុប្បន្ន​មាន​មនុស្ស ៣ នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​មាន​អ្នកបើកបរ​រថយន្ត​ផងដែរ​។​

​ជាក់ស្តែង​កម្លាំង​ប៉ូលិស​រដ្ឋ​តិច​សា​សបាន ចាប់ខ្លួន​មនុស្ស ៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ម៉ិចស៊ីកូ​២​នាក់ ឈ្មោះ Juan Francisco D’Luna-Bilbao និង​Juan Claudio D’Luna-Mendez ជា​ជនភៀសខ្លួន​ស្រប់ច្បាប់​នៅ​អាមេរិក ។ ជន​ទី​បី ក៏​ជា​អ្នកបើករថយន្ត​ជនជាតិ​អាមេរិក ពេលនេះ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក បានប្រកាសថា នឹង​បើក​ការស្រាវជ្រាវ​បទឧក្រិដ្ឋ ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​ទ្រង់ទ្រាយ​ធំ​បំផុត​។ ក្នុងពេល​នេះដែរ ប្រធានាធិបតី​អាមេរិក ក៏បាន​ចូល​រួ​រំលែក​ទុក​ដល់​គ្រួសារ​ជនភៀសខ្លួន​ដែល​រងគ្រោះ​នោះដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close