សម្ដេច​ ស ខេង អញ្ជើញ​បើក​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ការងារ និង​ទិសដៅ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ

​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ហៅ​កាត់​ថា គ​.​ស​.​ហ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ការងារ និង​ទិសដៅ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ការងារ​ឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​នៅ​កម្ពុជា ដល់​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ត្រួតពិនិត្យ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំង​២៥ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពង្រឹង​ការអនុវត្ត​មុខងារ​ភារកិច្ច​របស់ខ្លួន និង​រក្សា​ឱ្យបាន​និរន្តរភាព​ការងារ​នេះ​។​

​សម្ដេច​បន្ថែមថា​កិច្ចប្រជុំ​នេះ​ក៏មាន​គៅ​ល​ដៅ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ពង្រឹង​ក្របខណ្ឌ​នៃ​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាព​អាវុធ​មហា​ប្រល័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ឋិត​ក្នុង​បញ្ជី​ប្រផេះ​។
​សម្ដេច​បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិញ្ញ​ប្ប​ទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដោយបាន​នឹង​កំពុង​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការងារ​នេះ តាមរយៈ​ការបង្កើត​យន្តការ និង​ប្រព័ន្ធ​ការងា​ជា​អចិន្ត្រៃយ៍ ដើម្បី​អាច​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ផង និង​សំដៅ​លើកកម្ពស់​កិត្តិនាម​កម្ពុជា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ផង​។​

​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​អនុប្រធាន​ប្រចាំការ គ​.​ស​.​ហ បានធ្វើ​សេចក្ដីរាយការណ៍​ឱ្យដឹងថា បន្ទាប់ពី​ត្រូវដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​ប្រផេះ​លើក​ទី​២​កាលពីដើមឆ្នាំ​២០០៩ កម្ពុជា​បាន​ខិតខំ​អនុវត្តតាម​ផែនការ​សកម្មភាព​១៤​ចំណុច​ដែល​បានដាក់​ចេញ និង​បាន​រាយការណ៍​វឌ្ឍនភាព​ការងារ​ជា​បន្តបន្ទាប់ និង​ទទួល​បានការ​ត​ម្លើ​ចំណាត់ថ្នាក់​ទៅលើ​តែ​លទ្ធផល​ជាក់ស្ដែង​ចំនួន​៣ ក្នុងចំណោម​ចំណុច​ដែល​តម្រូវឱ្យ​ធ្វើបាន​យ៉ាងហោចណាស់​៧​ក្នុងចំណោម​១៤​ចំណុច​។

​បន្ទាប់ពី​ស្ដាប់​របាយការណ៍​ជា​បន្តបន្ទាប់​នោះ​រួចមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​មានប្រសាសន៍​គូសបញ្ជាក់​បន្ថែម​អំពី​ការខិតខំ​ប្រឹងប្រែង និង​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្អាត​ប្រាក់​ដែលជា​ការរួមចំណែក​យ៉ាងសំខាន់​ដល់​ការប្រឆាំង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។
​សម្ដេច​ក្រឡាហោម បាន​អះអាងថា ការសម្រេចបាន​លទ្ធផល​ជាក់ស្ដែង​ស្ទើ​ទាំងអស់​នៃ​ទិសដៅ​កា​រាងរ​នោះ ជាការ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្ដេជ្ញាចិត្ត​ទាំង​កម្រិត​នយោបាយ កម្រិត​បច្ចេកទេស នៅក្នុង​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ស​ម្ដេ​ឋ ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន ទៅកាន់​អង្គពិធី ពិសេស​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​សម្រេច​ឱ្យបាន​ជោគជ័យ​ក្នុង​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close