កម្ពុជា ប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន ០៣នាក់ទៀត ករណីជាឆ្លងក្នុងសហគមន៍ទាំងអស់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសថា រកឃើញករណីអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ០៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៦ពាន់ ២៨១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៣ពាន់ ២០៦នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។