អាជ្ញាធរ​ជាតិ​ព្រះវិហារ រកឃើញ​ផ្តា​ម​សិលាចារឹក​មួយ​ផ្ទាំង ស្ថិតក្នុង​ឆ្នាំ​៩១៦​ មហាសករាជ នៅ​ប្រាសាទតាម៉ែន

​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ​លោក​សាស្ត្រាចារ្យ ហុន ឈុន​តេង ជា​សាស្ត្រាចារ្យ​ជំនាញ​ភាសាវិទ្យា​នៃ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ បាន​ចុះ​ទៅដល់​ប្រាសាទតាម៉ែន ស្ថិតក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដើម្បី​ធ្វើការ​ផ្តា​ម​សិលាចារឹក​ថ្មី​មួយ​ផ្ទាំង (​បាន​ចុះ​លេខ​រួចរាល់ K.1575) ដើម្បី​ទុកជា​ឯកសារ និង​សិក្សា​ស្រាវជ្រាវ​។

​សិលាចារឹក​នេះ បាន​រកឃើញ​ដោយ​មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងពេល​បំពេញ​សកម្មភាព​ការងារ​សម្អាត​កូន​រុក្ខជាតិ​។

​សូមបញ្ជាក់ថា សិលាចារឹក​នោះបាន​សរសេរ​នៅ​ស៊ុមទ្វារ​ខាងត្បូង នៃ​ប្រាង្គ​កណ្តាល​ប្រាសាទតាម៉ែន ចារ​ជា​ភាសា​ខ្មែរ​បុរាណ​មាន​បួន​បន្ទាត់ និង​អ្នកជំនាញ​ភាសាវិទ្យា​បាន​ឲ្យ​កាលបរិច្ឆេទ​ ប្រហែល​ស្ថិតក្នុង​ឆ្នាំ​៩១៦​ មហាសករាជ ដែល​ត្រូវ​នឹង​ឆ្នាំ​៩៩៤​នៃ​គ្រឹៈស​ក​រាជ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close