តម្លៃប្រេងសាំង បន្តលក់ថេរតម្លៃ ៥ ៨០០រៀល និងប្រេងម៉ាស៊ូត ៦ ២០០រៀល ក្នុង១លីត្រ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញឲ្យឃើញថា តម្លៃប្រេងសាំងនៅកម្ពុជា បានបន្តលក់តម្លៃ ៥ ៨០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូតលក់តម្លៃ ៦ ២០០រៀល ក្នុងមួយលីត្រដដែល។
សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី០១ ដល់១០ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវលក់ ៦ ០៦៤រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៦ ៤៦៤រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។