មួយ​ករណីទៀតហើយ រថយន្ត​ Toyota Alphard​ ក្រឡាប់ផ្ងាជេីងនៅ​​លេីផ្លូវល្បឿនលឿន​​

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា នៅ​វេលា​ម៉ោង​ប្រមាណជិត​៤រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅ​លើ​កំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ (​ រាជធានី​ ភ្នំពេញ​ _ ព្រះសីហនុ​ )មានរថយន្ត០១គ្រឿង ម៉ាក អាល់ហ្វាត​ ពណ៍ស ស្លា​កលេខ ភ្នំពេញ 2BF-8590 ដែលដឹកជនជាតិខ្មែរ និង​ជនជាតិ​កូរ៉េ បានក្រឡាប់ផ្ញាជើង។

តាមរបាយការណ៍សមត្ថកិច្ច អ្នក​បើកបរមានឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ​ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយ​មានអ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់

-ទី១ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)

-ទី២ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)

-ទី៣ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)

– ទី៤ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)

តាមការអោយដឹងពីជំនាញចរាចរណ៍ស្រុកភ្នំស្រួច​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការរ​ នគរបាលស្រុក​ភ្នំស្រួច​ ថា រថយន្ដ​បើកបរពីទិសខាងកើតទៅ​ទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខា​ង​លើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបេីកបរជាន់ហ្រ្វាំង​ ក្នុងពេលរថយន្ដកំពុ​ងឋិតក្នុងល្បឿនលឿន​ បណ្ដាលឱ្យ​ក្រឡាប់ជា​ច្រើនជុំ គ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ(៤)​ និងខូចខាតរថយន្ដទាំងស្រុង។

សមត្ថកិច្ច​នគរបាល​បាន​ជួយសង្គ្រោះ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ​ រថយន្តបានយកមករក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close