កម្ពុជា​-​ចិន ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ អញ្ជើញ​មាន​ជំនួប​ទ្វេភាគី ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ឯកឧត្តម​ទាំងពីរ បាន​ជួបពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​លើ​ប្រធានបទ​ផ្សេងៗ និង​បាន​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើំ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ខណៈដែល​ទំនាក់ទំនង​នាពេល​បច្ចុប្បន្ននេះ​កំពុង​ស្ថិតនៅ​ចំណុច​ខ្ពស់បំផុត​។ ​ឯកឧត្តម ក៏បាន​ឆ្លៀតឱកាស​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close