តម្លៃ​ប្រេងសាំង ធ្លាក់ចុះ​វិញ ក្នុងពេល​ជាង​២​ខែ នៅ​វៀតណាម​

ហាណូយ​៖ តម្លៃ​ប្រេងសាំង​របស់​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ពី ០.៣ ទៅ ១.៣ ភាគរយ ដែលជា​ការធ្លាក់ចុះ​លើកដំបូង បន្ទាប់ពី​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ជាមួយនឹង​កែប្រែ​តម្លៃ ៧​លើក​ជាប់ៗ​គ្នា តាំងពី​ថ្ងៃទី ១២ ខែមេសា​។​
​តម្លៃ​ប្រេងសាំង​ដ៏​ពេញនិយម RON 95 ធ្លាក់ចុះ ១១០ ដុង មក​ត្រឹម ៣២៧៦០ ដុង​ក្នុង​មួយ​លីត្រ ខណៈ​ឥន្ធនៈ​ជីវៈ E5 RON 92 ធ្លាក់ចុះ ៤១០ ដុង ទៅ ៣០៨៩០ ដុង ។ តម្លៃ​ប្រេងឥន្ធនៈ​ផ្សេងទៀត រួមទាំង​ប្រេងកាត ប្រេងម៉ាស៊ូត និង​ម៉ា​ស៊ូ​ត ក៏​ត្រូវបាន​ធ្លាក់ចុះ​ពី ១.៥ ទៅ ៥.១ ភាគរយ​ផងដែរ​។​

​តម្លៃ​នៃ​ផលិតផល​ប្រេង​ដែល​បានបញ្ចប់​នៅលើ​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់ចុះ ០.៨ ទៅ ៦.៦ ភាគរយ​ចាប់តាំងពី​ការកែសម្រួល​ចុងក្រោយ នៅ​ថ្ងៃទី ២១ ខែមិថុនា​។

​ដើម្បី​ទប់ទល់​នឹង​ការឡើង​ថ្លៃ​ខ្ពស់ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បានស្នើ​ឱ្យ​កាត់បន្ថយ​ពន្ធ​លើ​បរិស្ថាន ពន្ធដារ និង​តម្លៃបន្ថែម​លើ​ប្រេងសាំង​។ ប្រសិនបើ​ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ការកាត់បន្ថយ​ពន្ធ​លើ​បរិស្ថាន​ពី ៥០០ ទៅ ១០០០ ដុង ត្រូវបាន​គេ​រំពឹងថា នឹង​ចូល​ជាធរ​មាននៅ​ដើមខែ​សីហា ២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close