រថយន្តក្រុងធ្លាក់ចូលជ្រោះ សម្លាប់មនុស្ស ២០នាក់ នៅភាគនិរតីប៉ាគីស្ថាន
តាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលទៅក្នុងជ្រោះមួយ នៅភាគនិរតីប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ២០នាក់។
លោក Ijaz Jaffar ស្នងការរងស្រុក Sherani បាននិយាយថា ការធ្លាក់ផ្លូវនោះក៏បានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ ផ្សេងទៀតរងរបួសផងដែរ នៅពេលដែលកើតហេតុរថយន្តក្រុងនោះកំពុងធ្វើដំណើរពីទីក្រុង Rawalpindi ដែលការពារដោយកងទ័ព ទៅកាន់ទីក្រុង Quetta ដែលជារដ្ឋធានីនៃខេត្ត Balochistan ភាគនិរតី។ ហើយជ្រោះនោះ មានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ភាគខាងជើងនៃ Quetta ។
ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនល្អ និងការបើកបរដោយមិនគោរពច្បាប់ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវនៅក្នុងប្រទេសប៉ាគីស្ថាន។ ខេត្តនោះជាកន្លែងសម្រាប់គម្រោងរបស់ចិនមួយចំនួនក្រោមផែនការវិនិយោគដែលក្រុងប៉េកាំងកំពុងស្វែងរកដើម្បីតភ្ជាប់ផ្លូវ និងពាណិជ្ជកម្មតាមសមុទ្រជាមួយពិភពលោកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។