កម្ពុជា នឹង​ធ្លាក់ភ្លៀង​ពី​តិច​ទៅ​ច្រើន លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​, ចាប់ពី​ថ្ងៃទី​៦-១២ ខែកក្កដា

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៦-១២ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កើតឡើង​អូសបន្លាយ លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ជាមួយនឹង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១៖​តំបន់​ទំនាប​កណ្ដាល​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
– សីតុណ្ហភាព​អតិបរមា មាន​ព៌ ៣៣-៣៥ °C
– នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ទន្ទឹម​នោះ ក៏​អាចមាន​កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ​។​

២-​តំបន់​ខ្ពង់រាប​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
– នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ទន្ទឹម​នោះ​
​ក៏​អាចមាន​កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ​។​

៣-​តំបន់​មាត់សមុទ្រ​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
– នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រមទាំង​រលក​សមុទ្រ​មាន​កំពស់​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close