ផ្សារ​ទំនើប​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់​ធ្លាក់​ក្នុង​ភាពចលាចល ក្រោយ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​

​កម្លាំង​ប៉ូលិស​ដា​ណឺ​ម៉ាក នៅ​ថ្ងៃទី​៣​ខែកក្កដា បាន​បញ្ជាក់ថា មានការ​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ក្នុង​រដ្ឋធានី Copenhagen ប្រទេស​ដា​ណឺ​ម៉ាក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន ។ ការបាញ់ប្រហារ​ខាងលើ អាចជា​សកម្មភាព​វាយប្រហារ​ភេរវកម្ម ។​

​ជនដៃដល់ មាន​អាយុ ២២​ឆ្នាំ ជនជាតិ​ដា​ណឺ​ម៉ាក់ ត្រូវបាន​កម្លាំង​សន្តិសុខ​ជាប់​ខ្លួន​បាន​។ លោក Soren Thomassen ស្នងការ​ប៉ូលិស​ទីក្រុង Coponhangen បាន​បញ្ជាក់ថា ជនដៃដល់ បាន​បាញ់ប្រហារ​នៅ​ទីតាំង​ជាច្រើន ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប Field’s​។​

​មន្ត្រីប៉ូលិស​ក្នុង​ទីក្រុង Copenhagen បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ បាន​ទៅដល់​កន្លែងកើតហេតុ នៅ​ល្ងាច​ថ្ងៃទី​៣​ខែកក្កដា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការបាញ់ប្រហារ​ខាងលើ ។ មនុស្ស​ជាច្រើន​នៅក្នុង​ផ្សារ​ទំនើប​បាន​រត់​ចលាចល​នៅក្នុង​ផ្សារ​។​

​នៅក្នុង​មន្ទីរពេទ្យ Righospitalet ដែលជា​មន្ទីរពេទ្យ​ធំ​បំផុត​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ា បញ្ជាក់ថា មាន​មនុស្ស ៣​នាក់​រងរបួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​មាន​ទូរស័ព្ទ​ជាច្រើន​ហៅ​រថយន្ត​ជួយសង្គ្រោះ ទៅកាន់​កន្លែងកើតហេតុ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close