ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៧ នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា​

​នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៧ នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​រដ្ឋមន្ត្រីការបរទេស​បាន​ឯកភាព​ថា កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌ​មេគង្គ​-​ឡាន​ឆាង ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​អនុតំបន់​មេគង្គ ព្រមទាំង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ពង្រឹង​សាមគ្គីភាព​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​រួម​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងអស់​ក្នុង​តំបន់​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​គឺមាន​ពិធី​ដាក់​បង្ហាញ​អគារ​អង្គភាព​សម្របសម្រួល​ថ្នាក់ជាតិ (​មី​យ៉ាន់​ម៉ា​) សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​បទ​បង្ហាញ​វីដេអូ​ខ្លី​ស្តីពី​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​បា​ហ្កា​ន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close