ដើមខែ​នេះ​! ភ្ញៀវទេសចរ​ជិត ៣០​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​

​ភ្នំពេញ​៖ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​០២-០៣ ខែកក្កដា ឆ្នាំ​២០២២ ភ្ញៀវ​សរុប​មាន​ចំនួន ២៩៧,៤០២​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២៧៨,៦៨១​នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៨,៧២១​នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៤.៦០៨ នាក់​
* ខេត្តសៀមរាប ៤៦.៦២០ នាក់​
* ខេត្តបាត់ដំបង ៤០.៤១៩ នាក់​
* ខេត្តកំពត ៣៩.៨៧៩ នាក់​
* ខេត្ត​កែប ១៦.១៨៧ នាក់​
* រាជធានី​ភ្នំពេញ ១៥.៦៥៣ នាក់​
* ខេត្តពោធិ៍សាត់ ១២.៧៦៩ នាក់​
* ខេត្តកំពង់ស្ពឺ ១១.០៩៧ នាក់​។​

​តួលេខ​ខាងលើ មានការ​ថមថយ​ប្រមាណ ៦,៧៣% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ដែល​នៅ​រដូវភ្លៀង ចលនា ទេសចរ​ផ្ទៃក្នុង​តែង មាន ការ ថមថយ ជាធម្មតា​។ ប៉ុន្តែ​គោលដៅ​ទេសចរណ៍​នៃ​ខេត្ត​ព្រះសីហនុ នៅតែ​ជា​គោលដៅ​ពេញនិយម​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ច្រើនជាងគេ ខណៈដែល​ខេត្តសៀមរាប ក៏បាន​ទទួលភ្ញៀវ​ទេសច​រ​ច្រើន​ផងដែរ​បន្ទាប់ពី​មាន​បើក​ដំណើរការ​រមណីយដ្ឋាន​សំខាន់​មួយចំនួន និង​ការតភ្ជាប់​ជើងហោះហើរ​តាមផ្លូវ​អាកាស​ជា​បន្តបន្ទាប់​។​

​ជាក់ស្តែង ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ​អ៊ែរ (Cambodia Angkor Air) បាន​ភ្ជាប់​ជើងហោះហើរ​ពី​ខេត្តសៀមរាប ទៅ​ខេត្ត​ព្រះសីហនុ និង​ទៅ​ខេត្ត​ដា​ណា​ង​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។​
​ជាមួយ​ការ​កំរើក​ឡើងវិញ​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ​ក្រើនរំលឹក​ដល់ មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត និង​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ អំពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close