ព្យះUsagi បង្ករឲ្យលិចលងផ្លូវថ្នល់ជាច្រើននៅតំបន់ភាគខាងត្បូង វៀតណាម
នៅថ្ងៃទី២៦ខែវិច្ឆិកានេះ ទីក្រុងហូជីមីញប្រទេសវៀតណាម បន្តលិចលងដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្ករឡើងដោយព្យុះ Usagi ឬហៅថព្យុះលេខ៩ ។ សាលារៀននៅទូទាំងទីក្រុងត្រូវបិទទ្វានៅថ្ងៃច័ន្ទទី ២៦ខែវិច្ឆិការនេះ ដោយសិស្សមិនអាចធ្វើដំណើរទៅសាលាបាន ។
បរិមាណទឹកភ្លៀងធ្លាក់នៅទីក្រុងហូជីមិញ ដោយតំបន់ខ្លះ មានរហូតដល់ទៅ១៥០មីលីលីត្រ មិនតែប៉ុណ្ណោះមានខ្យលខ្លាំង ធ្វើឲ្យដំបូលផ្ទះនឹងដើមឈើជាច្រើនដួលរលំ ។ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកា នៅទូទាំងទីក្រុងហូជីមិញ មានភ្លៀងខ្លាំ ផ្លូវថ្នល់ស្ទើតែទាំងអស់ត្រូវលិចលង បង្ករផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ ។
មន្ទីចរាចរណ៍ទីក្រុង ហូជីមិញ បានប្រកាសថា នៅវេលាម៉ោង១៧ថ្ងៃទី២៥ខែវិច្ឆិកា កម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ១៥៣មីលីលិត្រ បណ្តាលឲ្យខណ្ឌជាច្រើននៅក្នុងក្រុងដូចជា Binh Tan, Go Vap , ខណ្ឌទី៩,ខណ្ឌទី២,ខណ្ឌទី១២…ជាដើម រងការលិចលងយ៉ាងខ្លាំង ។
នៅខេត្តឆ្នេរសមុទ្រ Vung tau ភ្លៀង និងខ្យល់ខ្លាំង ធ្វើឲ្យដើមឈើរធំៗដែលមានអាយុកាលជាង ១០០ឆ្នាំក៏ត្រូវដួលរលំ ។ ទីក្រុងទាំងមូល លិចលងក្នុងទឹក កបាល ទូកនេសាទតូច ជាច្រើនរបស់ពលរដ្ឋត្រូវលិចលង ។
មកទលពេលនេះ មិនទាន់មានរបាយការណ៍ស្តីពី ការស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ នៅឡើយទេ ។ តាមទិដ្ឋភាពជាក់ស្តែង និងមានការខាត់បង់ទ្រព្យសម្បត្តិជាច្រើន ដោយសារតែព្យុះភ្លៀងខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។