ផ្ទុះជម្លោះមួយប្រាវ រវាងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ករណីរើតង់បារ៉ាសកុងត្រូល

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានផ្ទុះទំនាស់ពាក្យសម្តីជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត ករណីមន្ត្រីអន្តោប្រវេសន៍រើតង់ចេញមិនប្រាប់ រហូតឈានដល់ការគំរាមផ្ទុះអាវុធថែមទៀត។

យោងតាមសំដីកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថា មូលហេតុនៃទំនាស់ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត គឺមកពីមន្ត្រីនគរបាលអន្តោប្រវេសន៍ បានរុះរើតង់កន្លែងអង្គុយយាមកាមតាំងពីប្រតិបត្តិការការពារខ្សែបន្ទាត់ព្រំដែននៃវិបត្តិកូវីដ-១៩ រហូតមកទល់នឹងបច្ចុប្បន្ននេះ ប៉ុន្តែត្រូវបានក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែតចុះរុះរើដោយមិនប្រាប់ លុះដល់កម្លាំងខាងយោធាសួនាំ ក៏កើតជាទំនាស់ពាក្យសម្តីបែបនេះតែម្ដង។

ចំណែកមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត បានឲ្យ​ដឹងថា កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត ពិតជាមានផ្ទុះជម្លោះពាក្យសម្តីជាមួយជាមួយកម្លាំងយោធាកងពលតូចលេខ៥១ពិតមែន ប៉ុន្តែនោះគ្រាន់តែទំនាស់ពាក្យសម្តី គឺមិនទាន់ប្រឈមមុខដាក់គ្នានៅឡើយទេ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ដដែលរូបនោះបញ្ជាក់ថា រឿងដែលកើតឡើង គឺនៅពេលមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត ចុះរុះរើតង់ដែលប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខរបស់ភ្ញៀវចេញ-ចូល តាមច្រកទ្វាររអន្តរជាតិប៉ោយប៉ែត តាមការណែនាំពីក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ហាមមិនឱ្យរុះទើបកើតជាទំនាស់ពាក្យបែបនេះ។

ដោយឡែក ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយថា កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត បានផ្ទុះទំនាស់ពាក្យសម្តីជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ រហូតមានការគំរាមបក្រើប្រាស់អាវុធមកដោះស្រាយបញ្ហា ដែលធ្វើឱ្យភ្ញៀវទេសចរធ្វើដំណើរចេញ.ចូលនៅច្រកទ្វាររមានការភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំង។ ក្រោយការប្រកែកគ្នានៃមន្ត្រីស្ថាប័នទាំងពីរ ភ្លាមៗគេឃើញមានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រមាណជាង១០នាក់ បានចុះទៅអន្តរាគមន៍ និងសម្របសម្រួលរហូតភាគីទាំងពីរព្រមព្រៀងដើរចេញទៅកន្លែងការងាររាងៗខ្លួនវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងបរិបទកូវីដ-១៩ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការទប់ស្កាត់ការគេចវេសន៍របស់ពលករខ្មែរ ដែលធ្វើដំណើរឆ្លងដែនមកពីប្រទេសថៃហើយព្យាយាមគេចវេស មិនចូលធ្វើចត្តាឡីស័ក ទើបបានតម្រូវឱ្យមានកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអន្តោប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត យាមកាមប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បានកំណត់ទីតាំងសម្រាប់កងកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វាររអន្តរជាតិប៉ោយប៉ែត គ្រប់គ្រងការងារជម្រៅ១គីឡូម៉ែត្រ និងខាងជើងស្ពានស្របតាមព្រំដែនជាង១គីឡូម៉ែត្រកន្លះ ខាងត្បូងស្ពានស្របព្រំដែនជាង១គីឡូម៉ែត្រ មន្ត្រីដែលមានតួនាទីច្រកទ្វាររអន្តរជាតិប៉ោយប៉ែត មានមន្ត្រីគយ និងរដ្ឋករ និងមន្ត្រីពេទ្យធ្វើចត្តាឡីស័ក មន្ត្រីគណកម្មការច្រកទ្វាររ សហការមន្ត្រីនគរបាលអន្តោប្រវេសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close