សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតអោយ​ឡាន​ចង្កូត​ស្ដាំ អាច​បង់ពន្ធ​ដោយ​មិនចាំបាច់​កែ​ចង្កូត

​នៅ​ព្រឹក​ថ្ងៃទី​០៦ កក្កដា នេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​យល់ព្រម​តាម​សំណូមពរ​ប្រជាពលរដ្ឋ អនុញ្ញាតអោយ​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធ​ដោយ​មិនចាំបាច់​កែ​ពី​ចង្កូត​ស្ដាំ​ទៅ​ចង្កូត​ឆ្វេង​នោះ​ឡេ​ី​យ ដូច្នេះ អ្នក​មិន​បានមក​បង់ពន្ធ ត្រូវ​មក​បង់ពន្ធ អ្នក​ដែល​បាន​កក់​ប្រាក់​ពន្ធ ត្រូវ​ទៅ​បង្គ្រប់​ប្រាក់​បង់ពន្ធ ដើម្បី​ទទួលបាន​ស្លាក​លេខ​ប្រើប្រាស់​។

​ត្រង់ចំនុច​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ត្រឹម​ថ្ងៃទី​០៦ ខែកក្កដា ២០២២ នេះ មិន​អនុញ្ញាត​ដាច់ខាត​នូវ​ការនាំ​ចូល​បន្ត​នូវ​ឡាន​ចង្កូត​ស្ដាំ​នេះ ការអនុញ្ញាត​ខាងលើ សម្រាប់តែ​ឡាន​ដែល​បាន​ចរាចរ​នៅក្នុង​កម្ពុជា​រួចហើយ​ប៉ុ​ន្នោះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close