ព្យះ​Usagi បង្ករឲ្យលិចលងផ្លូវថ្នល់ជាច្រើននៅតំបន់ភាគខាងត្បូង វៀតណាម

នៅថ្ងៃទី​២៦ខែវិច្ឆិកានេះ ទីក្រុងហូជីមីញប្រទេសវៀតណាម បន្តលិចលងដោយសារតែភ្លៀងធ្លាក់ខ្លាំង​ បង្ករឡើងដោយព្យុះ Usagi ឬហៅថព្យុះលេខ​៩ ។ សាលារៀននៅទូទាំងទីក្រុងត្រូវបិទទ្វានៅថ្ងៃច័ន្ទទី ២៦ខែវិច្ឆិការនេះ ដោយសិស្សមិនអាចធ្វើដំណើរទៅសាលាបាន ។

បរិមាណទឹកភ្លៀងធ្លាក់នៅទីក្រុងហូជីមិញ ដោយតំបន់ខ្លះ មានរហូតដល់ទៅ​១៥០មីលីលីត្រ មិនតែប៉ុណ្ណោះមានខ្យលខ្លាំង ធ្វើឲ្យដំបូលផ្ទះនឹងដើមឈើជាច្រើនដួលរលំ ។ នៅរសៀលថ្ងៃទី​២៥ខែវិច្ឆិកា នៅទូទាំងទីក្រុងហូជីមិញ មានភ្លៀងខ្លាំ ផ្លូវថ្នល់ស្ទើតែទាំងអស់ត្រូវលិចលង បង្ករផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ ។

មន្ទីចរាចរណ៍ទីក្រុង ហូជីមិញ បានប្រកាសថា នៅវេលាម៉ោង​១៧ថ្ងៃទី​២៥ខែវិច្ឆិកា កម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ១៥៣មីលីលិត្រ បណ្តាលឲ្យខណ្ឌជាច្រើន​នៅក្នុងក្រុងដូចជា Binh Tan, Go Vap , ​ខណ្ឌទី​៩,ខណ្ឌទី​២​,ខណ្ឌទី​១២…ជាដើម រងការលិចលងយ៉ាងខ្លាំង ។

នៅខេត្តឆ្នេរសមុទ្រ Vung tau ភ្លៀង និងខ្យល់ខ្លំាង ធ្វើឲ្យដើមឈើរធំៗដែលមានអាយុកាលជាង ១០០ឆ្នាំក៏ត្រូវដួលរលំ ។ ទីក្រុងទាំងមូល លិចលងក្នុងទឹក កបាល ទូកនេសាទតូច​ ជាច្រើនរបស់ពលរដ្ឋ​ត្រូវលិចលង ។

មកទលពេលនេះ មិនទាន់មានរបាយការណ៍ស្តីពី ការស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ នៅឡើយទេ ។ តាមទិដ្ឋភាពជាក់ស្តែង និងមានការខាត់បង់ទ្រព្យសម្បត្តិជាច្រើន ដោយសារតែព្យុះភ្លៀងខាងលើ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close