មេឈ្មួញបំផ្លាញព្រៃឈេីដ៍សកម្មឈ្មោះ ហូវ​ ជីវ៉ៃ អាងអំណាចលោកគឹម​រស្មី ?

ខេត្តរតនគិរី: ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការដែល​លោកហូវ​ជីវ៉ៃ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារមានលោកគឹម​រស្មី​មេប៉េអុឹមខេត្តរតនគិរីជាអ្នកនៅពីក្រោយ​​ខ្នងបង្អែក​រឹងមាំ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់​។ ការដែល​ឈ្មួញ​ទាំងនោះ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីv អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ច្រើនជាងគេ​គឺ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី ផងដែរ​។ ឈ្មួញ​ទាំង​២​នាក់​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​ពួកគេ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ជា​បង្អែក​រឹងមាំ​ទៀតផង​។ ដូច្នេះហើយ​ទើប​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ព្រមទាំង​ឈ្មួញ​ច្រើន​នាក់​ទៀត​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ឡើងកាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ គឺ​លោក អ៊ី ចំរើន មានអំណាច​កាន់តែ​ធំធេង​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​កត់សម្គាល់ថា ចាប់តាំងពី​ចុងខែ​កក្កដា រហូតមកដល់​ពេលនេះ​គឺ​លោក អ៊ី ចំរើន ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កានតែ​ច្រើនឡើងៗ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នោះទេ​៕ពាក់ពន្ធ័និងការដឹកឈេីចេញតាមច្រកអន្តរជាតិទ្វេភាគីអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេងនៅពេលយប់ប៉ុន្មានថ្ងៃនេះលោកឧត្តមសេនីយ៏ត្រី អី ចំរេីនមេប៉ុស្តិ៏ដ៏មានឥទ្ធិពលបានប្រាប់ខ្មែរ៧មករាថារយះពេលជិតមួយខែហេីយគ្មានការដឹកឈេីទៅវៀតណាមតាមច្រកអូយ៉ាដាវទេ?ព្រោះច្រកបេីកចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចបិទលេីកលែងតែករណីពិសេសមានអ្នកជំងឺឈឺត្រូវទៅព្យាបាលឬសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមទេីបមានការបេីកច្រកមិនដូចការចុះផ្សាយកាសែតនិងគេហទំព័រក្នុងស្រុកមួយចំនួនបានចុះផ្សាយឡេីយ៕តាមសេចក្តីរាយការណ៏ពីខេត្តរតនគិរីបានអោយដឹងថាសកម្មភាពនៃការដឹកជញ្ជូនឈេីនៅមួយរយះធំនេះគេសង្កេតឃេីញភាគច្រេីនជាឈេីរបស់មេឈ្មួញជនជាតិវៀតណាមឈ្មោះ ហូវ​ជីវ៉ៃដែលគេស្គាល់ថាជាកូនជឹងលោកគឹម​រស្មី មេប៉េអឹុមខេត្តរតនគិរីទេីបការដឹកឈេីឆ្លងទៅប្រទេសវៀតណាមបានជារៀងរាល់ថ្ងៃនិងរាល់យប់បាន៕ពាក់ពន្ធ័ករណីខាងលេីនេះកាលពីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ខ្មែរ៧ទាក់ទងសំភាសន៏ទៅលោកហូវ​ជីវ៉ៃទូរសព្ឌ័ខលចូលប៉ុន្តែគ្មានអ្នកទទួល។គួរបញ្ជាក់ថារយះពេលថ្មីៗនេះមេឈ្មួញឈ្មោះ ហូវ​ជីវ៉ៃនិងបក្សពួកបានគែនគរប្រមូលប្រជាពលរដ្ឌអោយចូលអារឈេីនៅក្នុងតំបន់សហគមន៏អណ្តូងមាសរួចបន្តដឹកទៅប្រទេសវៀតណាមយ៉ាងរលូន។គួររំលឹកផងដែលថាកាលពីថ្មីៗកន្លងទៅសម្តេចក្រឡាហោម​ស​ខេង​ឧបនាយករដ្ឌមន្ត្រីរដ្ឌមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានធ្វេីការព្រមានអោយលោកអភិបាលខេត្តទាំងបីមានខេត្តរតនគិរី ខេត្តក្រចេះនិងខេត្តមណ្ឌលគិរីធ្វេីការទប់ស្កាត់ការកាប់និងដឹកជញ្ជូនឈេីឆ្លងដែនទៅប្រទេសវៀតណាមបែរជាអស់លោកចៅហ្វាយខេត្តទាំងនោះមិនយកត្រចៀកស្តាប់អនុសាសន៏របស់សម្តេចក្រឡាហោមទៅវិញ ?ឬមួយអស់លោកចៅហ្វាយខេត្តទាំងបីយកបទបញ្ជា​ឬអនុសាសន៏របស់សម្តេចក្រឡាហោមស្តាប់ចូលត្រចៀកម្ខាងចេញតាមត្រចៀកម្ខាងបានជានៅតែមានការកាប់និងដឹកជញ្ជូនឈេីឆ្លងដែនជារៀងរាល់យប់និងតាមច្រកសំខាន់យ៉ាងនេះ ?។ក្រុមអ្នកវិភាគបានព្រលយអោយដឹងថាភាគច្រេីនឈ្មួញដែលរកសុីដឹកឈេីបានភាគច្រេីនសុទ្ឌតែជាមនុស្សរបស់អស់លោកធំៗនៅខេត្តនិមួយៗទេីបដំណេីរការដឹកជញ្ជូនឈេីមិនមានការភិតភ័យពីការចាប់?បេីអោយតែរបៀបនិងព្រៃឈេីមិនយូរប៉ុន្មាននិងវិនាសហិនហោចជាមិនខាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close