ក្រុម​ចាប់​ជម្រិត​ទារប្រាក៎​២៣៥​នាក់​(​ស្រី​៣៦​នាក់​)​ត្រូវ​កម្លាំងចម្រុះ​បង្ក្រាបបាន​ក្នុង​០៤​ទីតាំង

ខេត្តតាកែវ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បានធ្វើការ​បង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​០៤​ទីតាំង​ផ្សេងគ្នា​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងនោះ​រួមមាន​៖

ទីតាំង​ទី​១•​ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៦៣​នាក់ ស្រី​០៧​នាក់​។

ទីតាំង​ទី​២•​ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ១២​នាក់​(​ប្រុស​)​។

ទីតាំង​ទី​៣•​ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ៧០​នាក់ ស្រី​២៤​នាក់​។

ទីតាំង​ទី​៤•​ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៩០​នាក់ ស្រី​០៥​នាក់​។

សរុប​ទាំង​០៤​ទីតាំង​ឃាត់ខ្លួន​បាន​ចំនួន​២៣៥​នាក់ (​ស្រី​៣៦​នាក់​)​ព្រមទាំង​ដកហូត​សម្ភារ​:​សម្រាប់ធ្វើ​សកម្មភាព​មួយចំនួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចារ​ការ​តាម​នីតិវិធី​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close