បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន រថយន្ត​ស្រោច​កៅស៊ូ​ជែង​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដែក​បណ្តាល​ឲ្យ​ខ្ទេច​ក្បាល​របួសធ្ងន់​ម្នាក់​

រាជធានី​ភ្នំពេញ​៖​រថយន្ត​ដឹក​ស៊ីទែន​ស្រោច​កៅស៊ូ​មួយគ្រឿង ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​បរយ័ត្ន​ប្រ​ជែ​ង្ជ្រុ​ល​ទៅបុក​រថយន្ត​កុងតឺន័រ​ដឹក​ដែក​ចត​ស្ងៀម​ពីក្រោយ​បណ្តាល​ឲ្យ​រង​ខូចខាត​ខ្ទេច​ក្បាល​ខាងមុខ និង​របួសធ្ងន់​មនុស្ស​ម្នាក់​ហេតុការណ៍​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង​១៧:០០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។

បើតាម​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ករ​ជា​រថយន្ត​ស្រោច​កៅស៊ូ ស៊ីទែន​ពណ៌​លឿង ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-6126 បើកបរ​ល្បឿន​លឿន ស្របពេល​ដែល​មេឃ​កំពុង​ភ្លៀងរលឹម បោះពួយ គ្មាន​ខ្វល់​ទើស​ពី​ណា ទីបំផុត ទៅដល់​ចំណុចកើតហេតុ ជែង រថយន្ត​ខាងមុខ ចំណុច​ផ្លូវ​កោង ជ្រុល​ចង្កូត ទៅបុក​ពីក្រោយ រថយន្ត​កុងតឺន័រ ដឹក​ដែក ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4469 កំពុង​ចត​ស្ងៀម លើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រង​ខូចខាត ខ្ទេច​រថយន្ត​បង្ករ រងរបួស​ធ្ងន់​ម្នាក់​។

ក្រោយ​កើតហេតុ​តំណាង​ក្រុមហ៊ុន​ទាំងសងខាង ចេញមុខ​មក​ដោះស្រាយ ដោយ​ដឹង​នូវ​កំហុស​ខ្លួន បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​យក​រថយន្ត​ទៅធ្វើ​រៀងៗ​ខ្លួន​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close