សិង្ហ​បុរី បន្ត​រកឃើញ​ករណី​ជំងឺ​អុត​ស្វា​ជា​លើក​ទី​២

​សាំង​ហ្គា​ព័រ​៖ ក្រសួងសុខាភិបាល​បាន​អះអាង​ពី​ការរកឃើញ​ករណី​ជំងឺ​អុត​ស្វា ក្នុងស្រុក ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៣ កក្កដា ២០២២​។​

​អ្នកជំងឺ​រូបនេះ​គឺជា​បុរស​ជនជាតិ​អង់គ្លេស វ័យ​៤៨​ឆ្នាំ ដែលជា​អ្នករស់នៅ​សិង្ហ​បុរី​។ លោក​បាន​តេស្ត​រកឃើញថា បាន​ឆ្លង​ជំងឺ​នេះ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​។​

​បច្ចុប្បន្ន បុរស​រូបនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​បង្ការ​ជំងឺឆ្លង​របស់​សិង្ហ​បុរី ខណៈដែល​លោក​មាន​ស្ថានភាព​សុខភាព​ធម្មតា​ទេ​។​

​ចាប់តាំងពី​មិថុនា​មក សិង្ហ​បុរី​មាន​ករណី​ជំងឺ​អុត​ស្វា ចំនួន​៥​នាក់​ហើយ ក្នុងនោះ ៣​ករណី​នាំចូល និង​២​ករណី​គឺជា​ការរកឃើញ​ក្នុងប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close