ទឹកស្ទឹងនៅក្នុងក្រុងពោធិ៍សាត់ហក់ឡើងជិតដល់កំពស់ឲ្យប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះថា ស្ថានភាពកំពស់ទឹកសឹ្ទងពោធិ៍សាត់ គឺនៅក្រុងពោធិ៍សាត់ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់កំពស់ ៤.៩៨ម ដែលកំពស់ទឹកប្រុងប្រយ័ត្ន ៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថានៅថៃ្ងទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ស្ថានភាពកំពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖
១.កំពស់ទឹកសឹ្ទង,ទន្លេ ៖
-សឹ្ទងពោធិ៍សាត់ កំពស់ទឹក ៤.៩៨ម , កំពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម
-សឹ្ទងក្រវាញ កំពស់ទឹក ៤.៣៣ម, កំពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម
-សឹ្ទងវាលវែង កំពស់ទឹក ១.៨០ម, កំពស់ទឹកប្រុងប្រយ័ត្ន ៩.០០ម
នៅស្រុកភ្នំក្រវាញទឹកបានរក្សាកំពស់លំនឹងគឺ ៤.៣៣ម និងនៅក្រុងពោធិ៍សាត់ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់កំពស់គឺ ៤.៩៨ម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។