ក្រសួងអនុញ្ញាតឲ្យមានការចុះបញ្ជី និងបំពាក់ផ្លាកលេខ លើរថយន្តចង្កូតស្តាំ
ក្រោយពីមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ទីបំផុតក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចអនុញ្ញាតឲ្យមានការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខលើរថយន្តចង្កូតស្តាំហើយ។
បើតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ រថយន្តចង្កូតស្តាំដែលត្រូវអនុញ្ញាតឲ្យចុះបញ្ជី គឺជារថយន្តដែលមានស្រាប់នៅក្នុងប្រទេសដែលនៅសេសសល់ ព្រមទាំងបានទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេងនោះទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។