អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការជួសជុល​ខ្លោងទ្វារ​ខាងលិច ប្រាសាទចៅស្រីវិបុល​

​ការងារ​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទចៅស្រីវិបុល មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយ​ការបាក់​ស្រុត​និង​បាន​ដួលរលំ​អស់​មួយផ្នែកធំ ដែល​បានចាប់ផ្តើម​ពី​ឆ្នាំ​២០២០ បានបញ្ចប់​រួចរាល់​ហើយ​នា​ដើមឆ្នាំ​២០២២​នេះ​។​

​ដោយ​ផ្អែកលើ​ស្ថានភាព​ខូចខាត​នៃ​តួ​ខ្លោងទ្វារ​ទាំងមូល ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​នៃ​ដំ ណើ​រ​ការជួសជុល ក្រុម​អ្នកបច្ចេកទេស​បាន​អនុវត្តតាម​វិធីសាស្ត្រ​អាណា​ស្ទី​ឡូ​ស​(Anastylosis) ដោយ​ធ្វើ​ការរុះរើ​តួ​ខ្លោងទ្វារ​ចេញ​ទាំងស្រុង ដើម្បី​ធ្វើការ​ជួសជុល​ពង្រឹងរ​ច​នា​សម្ពន្ធ​គ្រឹះ ជួសជុល​ថ្ម​ដែល​បែកបាក់​,​ពុកផុយ និង​រៀប​ផ្គុំ​តួ​ខ្លោងទ្វារ​ប្រាសាទ​ឡើងវិញ​ទៅតាម​ទម្រង់​ដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close