ក្រោយបរាជ័យជាបន្តបន្ទាប់ កម្លាំងទាហានអាកាសអាមេរិក ប្រកាសទទួលបានជោគជ័យ ក្នុងការសាកល្បងមីស៊ីលល្បឿនលឿន
ក្រោយការបរាជ័យជាបន្តបន្ទាប់ កម្លាំងទាហានអាកាសអាមេរិក បានប្រកាសទទួលបានជោគជ័យ ក្នុងការសាល្បងមីស៊ីល្បឿនលឿន ផលិតដោយក្រុមហ៊ុន Lockheed Martin ។
ទាំំងនោះបង្ហោះឲ្យឃើញថា ការរីកចំរើនអត់ឈប់ឈរ ក្នុងការស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿន របស់អាមេរិក ក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿនជាមួយ រុស្ស៊ី និងចិន ។
កាលពីថ្ងៃទី១៣ខែកក្កដា មន្ទីរបញ្ចកោណអាមេរិក បានប្រកាសពីការសាកល្បងទទួលបានជោគជ័យ នៅមីស៊ីល្បឿនលឿនជាងសំឡេង ជាប្រភេទមីស៊ីលប្រតិកម្មរហ័ស (ARRW) នៅឆ្នេរសមុទ្រ កាលីហ្វ័រនីញ៉ា ។ ការសាកល្បងត្រូវបានបាញ់ចេញពី យន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52H។
ក្រុមហ៊ុនផលិតអាមេរិក Lockheed បានប្រកាសថា«ការសាកល្បងទទួលបានជោគជ័យ ជាការបង្ហាញឲ្យឃើញថា សមត្ថភាពនៃមីស៊ីល ARRW ក្នុងការវាយប្រហារទៅលើគោលដៅក្នុងល្បឿនលឿន ដែលសត្រូវមិនអាចការពារបាន។
ឧត្តមសេនីយ៍ Heath Collins ប្រធានកម្មវិធីស្រាចជ្រាវនិងផលិតអាវុធ នៃក្រសួងការពារជាតិអាមេរិក បានប្រកាសថា ការសាល្បងដោយជោគជ័យនេះ ជាមូលដ្ឋានគ្រឹះដើម្បីធ្វើតេស្តជាទ្រង់ទ្រាយធំនិងចុងក្រោយបំផុត មុនពេលដាក់ឲ្យប្រើប្រាស់នៅក្នុងកម្លាំងកាំជ្រួចមីស៊ីល ។
រដ្ឋាភិបាលអាមេរិក កំពុងតែខិតខំផលិតអាវុធល្បឿនលឿន ដោយបារម្ភ ខ្លាចអាមេរិក ដើរថយក្រោយ ដោយចាក់រុស្ស៊ីនិងចិននៅក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។