លោក គួច ចំរើន ប្រកាសរកអ្នកមានជំនាញ ធ្វើរូបព្រះបាទព្រះថោង ធ្វេីពីស្ពាន់ ត្រូវខ្យល់សមុទ្រ មិនឡើងស្នឹម
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈបណ្តាញសង្គម បានប្រកាសស្វែងរកអ្នកជំនាញ និងបទពិសោធន៍ ក្រោយពីរូបសំណាក ព្រះបាទព្រះថោង ធ្វេីពីស្ពាន់ ដែលមានចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ក៏ចេញស្នឹម ។
«តេីមានវិធីបែបណា ដេីម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម »
សូមបញ្ជាក់ថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើពីស្ពាន់នេះ ត្រូវបានសង់និងដាក់នៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ក្នុងក្រុងព្រះសីហនុ ដោយបានរៀបចំធ្វើពិធីអភិសេកជាផ្លូវការកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលត្រូវជាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។