យន្តហោះអ៊ុយក្រែនដែលធ្លាក់នៅប្រទេសក្រិច ដឹកគ្រាប់រំសេវ ១១,៥តោន

យន្តហោះដឹកទំនិញរបស់អ៊ុយក្រែនដែលបានធ្លាក់នៅក្នុងប្រទេសក្រិចកាលពីថ្ងៃទី ១៧ខែក្កដា បានដឹកគ្រាប់រំសេវដល់ទៅ​១១,៥តោនផលិតដោយប្រទេស Serbia ក្នុងគោលដៅធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែស ។

តាមការលើកឡើងរបស់មន្ត្រី Serbia យន្តហោះអុយក្រែន ដឹកអាវុធ ១១,៥តោន​បានធ្លាក់នៅតំបន់ Kavalaភាគខាងជើងប្រទេសក្រិច ពេលធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដេស។ យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ Antonov An-12 គ្រប់គ្រងដោយក្រុមហ៊ុន Meridian របស់ប្រទេសអ៊ុយក្រែន ។

មិនយូក្រោយការហោះហើរអាកាសយានិក បានផ្តល់ព័ត៌មានថាមានពីបញ្ហាគ្រឿងម៉ាស៊ីន ហើយស្នើរចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Kavala មុនពេលបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ហើយក៏ធ្លាក់ផ្ទុះឆេះតែម្តង។

អគ្គនាយកក្រុមហ៊ុន Meridian​លោក​ Denys Bogdanovych បានបញ្ជាក់ថា អាវុធនៅលើយន្តហោះមិនជាប់ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close