យន្តហោះដឹកអ្នកដំណើរ៣៦នាក់ក្រឡប់បះជើងឡើងលើ នៅប្រទេសសូម៉ាលី
(បរទេស) ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជួបបញ្ហាពេលចុះចតនៅថ្ងៃទី១៨ខែកក្កដា បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ។ យន្តហោះជួបគ្រោះថ្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Mogadishu ។ ជាភពសំណាងមិនមានអ្នកស្លាប់នោះឡើយ ក្នុងចំណោមអ្នកដំណើរនិងអាកាសយានិកទាំង ៣៦នាក់។
វីដេអូ និងរូបភាពច្រើនស្លឹកដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីផ្សែងនៅឯទីតាំងកើតហេតុ នៃអាកាសយានដ្ឋានក្នុងរដ្ឋធានី ម៉ូហ្កាឌីស្យូ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងដែលឆាបឆេះយន្ដហោះនេះទាន់ពេលវេលា និងបានសង្រ្គោះមនុស្សនៅលើយន្ដហោះនេះទាំង៣៦នាក់ ដោយសុវត្ថិភាព។
យន្ដហោះប្រភេទ Fokker 50 ខាងលើ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jubba Airways និងមានគោលដៅហោះហើរចេញពីទីក្រុង Baidoa ទៅកាន់រដ្ឋធានីម៉ូហ្កាឌីស្យូ រីឯមូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។