ដំណឹងល្អទៀតហើយ! តម្លៃប្រេងសាំង បន្តធ្លាក់ថ្លៃ ៤៥០រៀល និងប្រេងម៉ាស៊ូត ៣០០រៀលទៀត ក្នុង១លីត្រ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានកំណត់តម្លៃប្រេងសាំងនៅកម្ពុជា ត្រូវលក់តម្លៃ ៤ ៨០០រៀល ចុះថ្លៃ ៤៥០រៀល និងប្រេងម៉ាស៊ូតលក់ ៥ ៣០០រៀល ចុះថ្លៃ ៣០០រៀល ក្នុងមួយលីត្រ បើធៀបនឹង១០ថ្ងៃកន្លងទៅ។
សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី២១ ដល់៣០ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវលក់ ៥ ០៦៦រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៥៦៦រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ។ ដូច្នេះតម្លៃប្រេងសាំង លក់តម្លៃ ៤ ៨០០រៀល និងប្រេងម៉ាស៊ូតលក់ ៥ ៣០០រៀល ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។