ស្រីលង្កា រកឃើញ​ប្រធានាធិបតី​ថ្មី​ហើយ​!

​កូឡុំបូ​៖ សមាជិកសភា​ប្រទេស​ស្រីលង្កា បាន​បោះឆ្នោតឱ្យ​លោក នាយករដ្ឋមន្ត្រី Ranil Wickremesinghe ក្លាយជា​ប្រធានាធិបតី​ថ្មី​។​

​លោក​ត្រូវ​ប្រឈម​នឹង​បញ្ហា ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ​ដែល ដួល រលំ ខណៈ​បាតុកម្ម​រាប់​ខែ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ដ៏​ធំ​។​

​លោក​បានឈ្នះ គូប្រជែង ជាមួយនឹង​សំឡេងគាំទ្រ ១២៣ ខណៈ គូប្រជែង​ដ៏​ស្វិតស្វាញ​របស់ខ្លួន Dullus Alahapperuma ទទួល បាន​ជាង​៨០​សំឡេង ក្នុងការ​បោះឆ្នោត​សភា នា​ថ្ងៃទី​២០ កក្កដា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close